អេច អិម ស៊ី ប៊្រយឡ័រ

I. អេច អិម ស៊ី ប៊្រយឡ័រ ជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង ដែលបង្កើតឡើងដើម្បីបន្ថែមតម្លៃដល់ មាន់រហូតដល់គ្រប់អាយុកាលដែលត្រូវនាំយកទៅកាន់ទីសត្តឃាត ដែលមានប្រភពដោយផ្ទាល់ពីកសិករនៅក្នុងខ្សែសង្វាក់តម្លៃរបស់យើង។ សកម្មភាពអាជីវកម្មស្នូលរបស់យើងរួមមានដំណើរការសំឡេះ(ពិឃាត)ប្រកបដោយវិជ្ជាជីវៈនិងការចែកចាយផលិតផលទៅកាន់បណ្តាញទីផ្សារចម្រុះនៅទូទាំងប្រទេសកម្ពុជា។

II. ការប្តេជ្ញាចិត្តចំពោះគុណភាពនិងសុវត្ថិភាព: នៅឆ្នាំ២០២៤ ដោយមានការគាំទ្រដ៏មានតម្លៃពីមូលនិធិគម្រោងហាវែស III (Harvest III) របស់សហរដ្ឋអាមេរិក យើងបានពង្រីកផលិតផលបន្ថែមមានទាំងផលិតផលស្រស់និងផលិតផលកក ដែលធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ការផ្តល់ជូនរបស់យើងមានមាន់ទាំងមូលនិងមានទាំងបំណែកសាច់មាន់មានៈ ស្លាបមាន់ ភ្លៅមាន់ និងជើងមាន់ដែលត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ។ ផលិតផលទាំងអស់ត្រូវបានគ្រប់គ្រងរក្សាទុកនិងគ្រប់គ្រងក្នុងការដឹកជញ្ជូនដោយប្រយ័ត្នប្រយែងបំផុត ដូចជាបន្ទប់ត្រជាក់រក្សាសាច់និងរថយន្តដឹកទំនិញមានទូកក ដើម្បីរក្សាសុវត្ថិភាព គុណភាពឱ្យបានជាប់លាប់និងអនុលោមទៅតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។

III. ខ្សែសង្វាក់ដ៏មានតម្លៃរបស់យើង: តាមរយៈការគ្រប់គ្រងបច្ចេកទេសទំនើប ការប្រើប្រាស់ចំណីដែលមានគុណភាពខ្ពស់និងមានពូជមាន់ល្អ គុណតម្លៃខ្សែសង្វាក់របស់យើងផលិតជូននូវតម្លៃសមស្របនិងផ្តល់នូវសុខភាពល្អ។ ចំណុចនេះអនុញ្ញាតឱ្យយើងបែងចែកបំណែកទីផ្សារផ្សេងៗរួមទាំងទីផ្សារប្រពៃណីនិង បណ្តាញពាណិជ្ជកម្មទំនើបគួបផ្សំជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។

IV. ចក្ខុវិស័យសម្រាប់អនាគត HMC Broiler: យើងប្តេជ្ញាផ្តល់ជូននូវផលិតផលបសុបក្សីដែលមានសុវត្ថិភាពនិងគុណភាពខ្ពស់ ខណៈពេលដែលជំរុញការអនុវត្តប្រកបដោយនិរន្តរភាពដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ ដៃគូនិងអ្នកប្រើប្រាស់របស់យើងដូចគ្នា។ ការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាពធានាបានថា យើងបំពេញតាមតម្រូវការទីផ្សារកម្ពុជា ដោយប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពនិងគុណភាពផលិតផលអាហារខ្ពស់បំផុត។

បេសកម្ម

នៅឆ្នាំ២០២៨បេសកកម្មរបស់យើងគឺនឹងក្លាយទៅជាអ្នកផ្គត់ផ្គង់លំដាប់ទីមួយក្នុងចំណោមអ្នកផ្គត់ផ្គង់កំពូលទាំងបីនៅក្នុងឧស្សាហកម្មខ្សែសង្វាក់ផ្គត់ផ្គង់ចំណីអាហារនៅកម្ពុជា។ ដើម្បីសម្រេចបានក្នុងបេសកកម្មនេះ យើងមានគម្រោងនឹងបង្កើតទីតាំងដ៏ទំនើបមួយដែលមានសមត្ថភាពសំឡេះមាន់ចំនួន ១៦,០០០ ក្បាលក្នុងមួយថ្ងៃ។ រោងចក្រនេះនឹងត្រូវទទួលស្គាល់ដោយ Halal និង HACCP ដែលមានខ្សែសង្វាក់ផលិតកម្មស្តង់ដា និងបច្ចេកវិទ្យារបស់អឺរ៉ុប។ សត្តឃាតដ្ឋានរបស់យើងនឹងធ្វើជាគំរូប្រកបដោយស្តង់ដាខ្ពស់ដាច់គេក្នុងការផលិត និងកែច្នៃសាច់បសុបក្សី ដោយផ្តល់នូវគុណភាព ភាពជឿជាក់ សុវត្ថិភាពនិងស្ថិរភាពនូវគ្រប់ផ្នែកនៃផលិតផលចម្រុះរបស់យើងដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុក។

ចក្ខុវិស័យ

ស្របតាមយុទ្ធសាស្ត្រធំរបស់រាជរដ្ឋាភិបាលកម្ពុជា HMC Broiler បានគិតគូរអំពីគម្លាតនៃការផ្គត់ផ្គង់អាហារសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។ តាមរយៈការផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ អាចជឿទុកចិត្តបាន យើងមានគោលដៅបំពេញនូវការរំពឹងទុករបស់អ្នកប្រើប្រាស់សម្រាប់អាហារដែលមានសុខភាពល្អនិងមានជីវជាតិ ដើម្បីរួមចំណែកជួយដល់សុខុមាលភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នៅឆ្នាំ 2030 រាជរដ្ឋាភិបាលនឹងខិតខំលើកកម្ពស់ប្រទេសកម្ពុជាឱ្យក្លាយទៅប្រទេសដែលមានប្រាក់ចំណូលមធ្យម HMC Broiler ក៏បានប្តេជ្ញាថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលនយោបាយផលិតភាពផ្គត់ផ្គង់អាហារសម្រាប់ប្រទេសពឹងផ្អែកដោយខ្លួនឯង តាមរយៈការរួមចំណែកយកចិត្តទុកដាក់របស់យើងចំពោះខ្សែសង្វាក់ផ្គត់ផ្គង់អាហារនៅក្នុងប្រទេសខ្លួន។

Close My Cart
Close Recently Viewed
Close
Close
Categories