អំពីយើង

អេច អិម ស៊ី ប៊្រយឡ័រ

អេច អិម ស៊ី ប៊្រយឡ័រ គឺជាខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវតម្លៃបន្ថែមដល់មាន់ដែលបាននាំយកមកពី កសិដ្ឋាន អេច អិម ស៊ី ។ សកម្មភាពអាជីវកម្មចម្បងគឺសកម្មភាពពិឃាតនិងខ្សែសង្វាក់ផ្គត់ផ្គង់ចែកចាយទៅកាន់ទីផ្សារសេរី​ ទាំងប្រភេទសាច់កក​និងប្រភេទសាច់ស្រស់។

គ្រប់ប្រភេទផលិតផលដែលបានផលិតចេញមកពីទីសត្តឃាតរបស់ អេច អិម ស៊ី ប៊្រយឡ័រ ត្រូវបានធានានូវគុណភាពនិង សុវត្ថិភាពដល់អ្នកប្រើប្រាស់។ ផលិតផលរបស់ អេច អិម ស៊ី ប្រ៊យឡ័រ ត្រូវបានវេចខ្ចប់យ៉ាងត្រឹមត្រូវទៅតាមប្រភេទបំណែករបស់មាន់ដែលមានដូចជា ភ្លៅ ស្លាប ទ្រូង ជើង គ្រឿងក្នុងឬមាន់ទាំងមូល។ល។ ដើម្បីបំពេញតាមតម្រូវការទីផ្សារ។ ផលិតផលត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពដ៏សមប្រកបនៅក្នុងបន្ទប់ត្រជាក់ដើម្បីរក្សា សុវត្ថិភាព គុណភាពនិងគ្រប់គ្រងអនាម័យតាមស្តង់ដាបច្ចេកទេសចំណីអាហារ។

អេច អិម ស៊ី ប៊្រយឡ័រ អាចផ្គត់ផ្គង់និងចែកចាយផលិតផលរបស់ខ្លួនបានក្នុងតម្លៃសមរម្យជូនដល់អតិថិជនសក្តានុពលនៅតាមបណ្តាទីផ្សារនានានិងតាមបណ្តាហាងលក់រាយដទៃទៀតតាមរយៈការប្រមូលទិន្នផលមាន់ពីកសិដ្ឋាន អេច​ អិម ស៊ី ដែលមានសុខភាពល្អ និង ​ថ្លៃដើមទាប ។

Untitled-2

កសិដ្ឋាន អេច អិម ស៊ី

កសិដ្ឋាន អេចអិមស៊ី ជាអ្នកផ្គត់ផ្គង់មាន់សាច់ដោយផ្ទាល់មកឲ្យ អេចអិមស៊ី ប្រ៊យឡ័រ។ កសិដ្ឋាននេះត្រូវបានផ្គត់ផ្គង់ចំណីដោយ ក្រុមហ៊ុន ឌឹហឺស្សធីអិមអេច (Deheus TMH)ជាក្រុមហ៊ុនជំនាញផលិតចំណីសត្វលំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតមកពីប្រទេសហូឡង់ ។

រោងមាន់នីមួយៗត្រូវបានបំពាក់ទៅដោយឧបករណ៍ចិញ្ចឹមបែបឧស្សាហកម្មទំនើប ដែលប៉ារ៉ាម៉ែត្រទាំងអស់ត្រូវបានគ្រប់គ្រងបញ្ជាពីប្រអប់ឆ្លាតវៃ ដូចជា សំណើម ស៊ីតុណ្ហភាព ល្បឿនខ្យល់ ។ល។ ទៅតាមតំរូវការនៃ វដ្តជីវិតរបស់មាន់ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃប្រមូលផល។

លើសពីនេះទៀត កសិដ្ឋានមានក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងបច្ចេកទេសនិងជីវសុវត្ថិភាពដ៏តឹងរឹងក្នុងគោលបំណងបង្ការជំងឺដែលអាចឆ្លងតាមការចម្លងពីខាងក្រៅ តាមរយៈមនុស្ស សត្វ ឬយានជំនិះដែលចេញចូលកសិដ្ឋានផ្ទាល់ ជាពិសេសដើម្បីការពារជំងឺផ្តាសាយបក្សី ដែលមានកម្រិតឆ្លងខ្ពស់។

ដំណើរការគ្រប់គ្រង់ផលិតនិងទំនុកចិត្តសម្រាប់អតិថិជន

ការផលិតបំណែកសាច់ក្នុងផលិតកម្មត្រូវបានយកចិត្តទុកដាក់ខ្ពស់លើគុណភាព ស្តង់ដាអនាម័យ និងសុវត្ថិភាពលើចំណីអាហារ

គ្រប់សកម្មភាពផលិតត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីបញ្ជាក់ថា អេចអិមស៊ី បានយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនរបស់ខ្លួន

ផ្គត់ផ្គង់គ្រប់បំណែកមាន់សាច់ស្រស់ កក និងគ្រប់តម្រូវការរបស់អតិថិជន

អេច អិម ​ស៊ី ក៏មានការវិចខ្ចេប់ថង់អ៊ុតបឺតខ្យល់ ដែលសម្រួលការរក្សាទុករបស់អតិថិជនទាំងក្នុងប្រទេសនិងក្រៅប្រទេស

មុននឹងសាច់កកត្រូវឆ្លងកាត់បន្ទប់បង្កកសាច់ដែលមានសីតុណ្ហភាព-40°C មុននឹងវេចខ្ចប់ក្នុងកេសក្រដាសហើយរក្សាទុកក្នុងបន្ទប់-20°C

តម្រូវការសាច់មាន់ស្រស់អតិថិជននៅតាមបណ្តាខេត្តយើងបានវេចខ្ចប់សាច់ដែលរក្សាសាច់ទុកក្នុងកេសស្នោនិងមានទឹកកកដើម្បីរក្សាសីតុណ្ហភាពសាច់ឲ្យនៅត្រជាក់ល្អ

Careers - HMC BROILER!

Job Announcement

Contact Us

Close My Cart
Close Recently Viewed
Close
Close
Categories