
ការផលិតបំណែកសាច់ក្នុងផលិតកម្មត្រូវបានយកចិត្តទុកដាក់ខ្ពស់លើគុណភាព ស្តង់ដាអនាម័យ និងសុវត្ថិភាពលើចំណីអាហារ។ HMC ផ្គត់ផ្គង់សាច់មាន់ដោយផ្តោតលើគុណភាពនិងសុវត
I. អេច អិម ស៊ី ប៊្រយឡ័រ ជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង ដែលបង្កើតឡើងដើម្បីបន្ថែមតម្លៃដល់ មាន់រហូតដល់គ្រប់អាយុកាលដែលត្រូវនាំយកទៅកាន់ទីសត្តឃាត ដែលមានប្រភពដោយផ្ទាល់ពីកសិករនៅក្នុងខ្សែសង្វាក់តម្លៃរបស់យើង។ សកម្មភាពអាជីវកម្មស្នូលរបស់យើងរួមមានដំណើរការសំឡេះ(ពិឃាត)ប្រកបដោយវិជ្ជាជីវៈនិងការចែកចាយផលិតផលទៅកាន់បណ្តាញទីផ្សារចម្រុះនៅទូទាំងប្រទេសកម្ពុជា។
II. ការប្តេជ្ញាចិត្តចំពោះគុណភាពនិងសុវត្ថិភាពៈ នៅឆ្នាំ២០២៤ ដោយមានការគាំទ្រដ៏មានតម្លៃពីមូលនិធិគម្រោងហាវែស III (Harvest III) របស់សហរដ្ឋអាមេរិក យើងបានពង្រីកផលិតផលបន្ថែមមានទាំងផលិតផលស្រស់និងផលិតផលកក ដែលធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ការផ្តល់ជូនរបស់យើងមានមាន់ទាំងមូលនិងមានទាំងបំណែកសាច់មាន់មានៈ ស្លាបមាន់ ភ្លៅមាន់ និងជើងមាន់ដែលត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ។ ផលិតផលទាំងអស់ត្រូវបានគ្រប់គ្រងរក្សាទុកនិងគ្រប់គ្រងក្នុងការដឹកជញ្ជូនដោយប្រយ័ត្នប្រយែងបំផុត ដូចជាបន្ទប់ត្រជាក់រក្សាសាច់និងរថយន្តដឹកទំនិញមានទូកក ដើម្បីរក្សាសុវត្ថិភាព គុណភាពឱ្យបានជាប់លាប់និងអនុលោមទៅតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។
III. ខ្សែសង្វាក់ដ៏មានតម្លៃរបស់យើងៈ តាមរយៈការគ្រប់គ្រងបច្ចេកទេសទំនើប ការប្រើប្រាស់ចំណីដែលមានគុណភាពខ្ពស់និងមានពូជមាន់ល្អ គុណតម្លៃខ្សែសង្វាក់របស់យើងផលិតជូននូវតម្លៃសមស្របនិងផ្តល់នូវសុខភាពល្អ។ ចំណុចនេះអនុញ្ញាតឱ្យយើងបែងចែកបំណែកទីផ្សារផ្សេងៗរួមទាំងទីផ្សារប្រពៃណីនិង បណ្តាញពាណិជ្ជកម្មទំនើបគួបផ្សំជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។
IV. ចក្ខុវិស័យសម្រាប់អនាគត HMC Broiler: យើងប្តេជ្ញាផ្តល់ជូននូវផលិតផលបសុបក្សីដែលមានសុវត្ថិភាពនិងគុណភាពខ្ពស់ ខណៈពេលដែលជំរុញការអនុវត្តប្រកបដោយនិរន្តរភាពដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ ដៃគូនិងអ្នកប្រើប្រាស់របស់យើងដូចគ្នា។ ការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាពធានាបានថា យើងបំពេញតាមតម្រូវការទីផ្សារកម្ពុជា ដោយប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពនិងគុណភាពផលិតផលអាហារខ្ពស់បំផុត។
ការផលិតបំណែកសាច់ក្នុងផលិតកម្មត្រូវបានយកចិត្តទុកដាក់ខ្ពស់លើគុណភាព ស្តង់ដាអនាម័យ និងសុវត្ថិភាពលើចំណីអាហារ។ HMC ផ្គត់ផ្គង់សាច់មាន់ដោយផ្តោតលើគុណភាពនិងសុវត
គ្រប់សកម្មភាពផលិតត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីបញ្ជាក់ថា អេចអិមស៊ី បានយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនរបស់ខ្លួន។ បន្ទប់ផលិតបំណែកសាច់និងវេចខ្ចប់នេះទៀ
ផ្គត់ផ្គង់គ្រប់បំណែកមាន់សាច់ស្រស់ កក និងគ្រប់តម្រូវការរបស់អតិថិជន។
អេច អិម ស៊ី ក៏មានការវិចខ្ចេប់ថង់អ៊ុតបឺតខ្យល់ ដែលសម្រួលការរក្សាទុករបស់អតិថិជនទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ការវេចខ្ចប់សាច់មាន់ គឺជាដំណើរការនៃការរុំសាច
មុននឹងសាច់កកត្រូវឆ្លងកាត់បន្ទប់បង្កកសាច់ដែលមានសីតុណ្ហភាព-40°C មុននឹងវេចខ្ចប់ក្នុងកេសក្រដាសហើយរក្សាទុកក្នុងបន្ទប់-20°C
តម្រូវការសាច់មាន់ស្រស់អតិថិជននៅតាមបណ្តាខេត្តយើងបានវេចខ្ចប់សាច់ដែលរក្សាសាច់ទុកក្នុងកេសស្នោនិងមានទឹកកកដើម្បីរក្សាសីតុណ្ហភាពសាច់ឲ្យនៅត្រជាក់ល្អ